History

  

 

​​ មន្ទីរពេទ្យនាគទេព ត្រូវបានបង្កើតឡើងជាដំបូងក្រោមរូបភាពជាគ្លីនិកសុខភាពក្នុងឆ្នាំ២០១០ក្នុ​ងគោលបំណង ផ្តល់នូវសេវាថែទាំសុខភាពដោយមានគុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់ ប្រជាជននៅក្នុងសហគមន៍ មូលដ្ឋានដែលសេវាថែទាំសុខភាពមានតម្លៃខ្ពស់ និងជាធម្មតាទាមទារការធ្វើដំណើរឆ្ងាយទៅកាន់រាជធានីភ្នំពេញ ឬប្រទេសជិតខាង។ នេះ គឺស្របតាគោលដៅរួមរបស់ស្ថាបនិកនៃមន្ទីរពេទ្យ នាគទេព ដែលជាក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ក្នុងការផ្ដល់ការព្យាបាល និងថែទាំសុខភាពអ្នកជំងឺប្រកបដោយគុណភាពខ្ពស់ និងមានតម្លៃសមរម្យ។

ក្នុងដំណាក់កាលដំបូង យើងបានចាប់ផ្តើមដំណើរការដោយផ្តល់នូវសេវាវេជ្ជសាស្រ្តរួមមាន ការពិគ្រោះជំងឺក្រៅ ការថែទាំជំងឺសម្រាកពេទ្យដោយមានជម្រើសបន្ទប់សម្រាប់អ្នកជំងឺពិសេស និងបរិក្ខារជំនួយវេជ្ជសាស្ត្រ សម្រាប់ ការវិភាគជំងឺដូចជា ម៉ាស៊ីនវាស់ចង្វាក់បេះដូង ម៉ាស៊ីនអេកូសាស្ត្រ និងម៉ាស៊ីនកាំរស្មីអ៊ិច។ ក្នុងឆ្នាំ ២០១៣ យើងបានបង្កើត និងណែនាំសេវាកម្មថ្មីរបស់យើងគឺ ផ្នែកសម្ភព និងរោគស្ត្រី។

នៅឆ្នាំ ២០១៨ ដោយមានការទទួលស្គាល់កាន់តែធំធេងពីគុណតម្លៃ និងគុណភាពនៃសេវាកម្មរបស់យើង យើងបានក្លាយខ្លួនដោយមានឈ្មោះជាមន្ទីរពេទ្យដែលនេះគឺជាជោគជ័យដ៏អស្ចារ្យបំផុតមួយនៅក្នុង ប្រវត្តិសាស្រ្តរបស់យើង និង បានអនុញ្ញាតឱ្យយើងនូវលទ្ធភាព ក្នុងការពង្រីកសេវាកម្ម ឱ្យបានកាន់តែធំ ទូលំទូលាយ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការផ្តល់សេវាថែទាំសុខភាពកម្រិតខ្ពស់ ស្របតាម ចក្ខុវិស័យរបស់យើងក្នុងការផ្តល់ការថែទាំសុខភាពដែលមានតម្លៃសមរម្យ និង គុណភាពខ្ពស់សម្រាប់អ្នកជំងឺ គ្រប់រូប។

កិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យនាគទេព និងសហគ្រាសសាជីវកម្មបានកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ មានកិច្ចសន្យាចំនួន ៥៣ ក្នុងឆ្នាំ ២០១៩។ កិច្ចសន្យានេះ ផ្ដល់នូវអត្ថប្រយោជន៍ដល់បុគ្គលិក និង ភាគី ពាក់ព័ន្ធ ទាំងអស់របស់ដៃគូរបស់យើងក្នុងការទទួលបានសេវាព្យាបាលជំងឺ និងថែទាំសុខភាពជាប្រចាំពីមន្ទីរពេទ្យ នាគ ទេព។ នេះ គឺជាជោគជ័យដ៏ធំធេងមួយបន្ថែមទៀតនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង និងអនុញ្ញាតឱ្យ យើងអាច អភិវឌ្ឍសេវាកម្មឯកទេសថ្មីៗទៅក្នុងវិសាលភាពនៃសេវាកម្មរបស់មន្ទីរពេទ្យ នាគទេព។

នៅក្នុងប្រតិបត្ដិការជាប្រចាំថ្ងៃ យើងអនុវត្ដទម្រង់ការវេជ្ជសាស្ត្រល្អបំផុតដែលកំណត់ដោយគោលការណ៍ ណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកសម្រាប់ការពិនិត្យព្យាបាល និងថែទាំសុខភាព អ្នកជំងឺ របស់យើង។ ការអនុវត្តនេះ អាចធ្វើទៅបានតាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍន៍គោលការណ៍ និងពិធីសារសុខភាពរបស់រាជរដ្ឋាភិបាលសម្រាប់ការលើកកម្ពស់សុខភាពសាធារណៈ ការចូលរួមសន្និសីទ និង សិក្ខាសាលាជាតិ និងអន្តរជាតិ និងការភ្ជាប់បណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញនៅក្នុងវិស័យសុខាភិបាល។ ជាលទ្ធផល យើងអាចថែរក្សាចំណេះដឹង និង សមត្ថភាពប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ក្នុងតួនាទីដ៏រឹងមាំ មួយ នាពេលបច្ចុប្បន្ននេះ។

បច្ចុប្បន្ននេះ មន្ទីរពេទ្យ នាគទេព គឺជាមន្ទីរពេទ្យដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ជាងគេមួយនៅ ក្នុងតំបន់ ដែលផ្តល់ជូននូវសេវាព្យាបាលជំងឺទូទៅ និងឯកទេសជាច្រើនប្រភេទដោយបំពាក់ ជាមួយ នឹងសម្ភារៈ ពេទ្យ និងបរិក្ខារវេជ្ជសាស្ត្រយ៉ាងល្អប្រសើរ សូមអរគុណចំពោះការជឿទុកចិត្តរបស់អតិថិជន ព្រមទាំងការ លះបង់ និង ការប្តេជ្ញាចិត្តរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ចំពោះមន្ទីរពេទ្យ នាគទេព។ យើងក៏មាន ពីរសាខាទៀតផងដែរនៅរាជនាធីភ្នំពេញ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវបាន បើកដំណើរ ការនៅ ក្នុងឆ្នាំ ២០២០ ។


The hospital was first established in 2010 as a healthcare clinic providing quality medical services for people in the local communities, where access to quality healthcare is of high cost and usuallyrequirestraveling a long distance to Phnom Penh or the neighboring country. This follows the common goals of our founders, who are a group of professional, experienced doctors and nurses, for affordable high-quality medical care and treatment.

The hospital began with the provision of medical services including outpatient consultation, in-patient care with available private VIP rooms, ECG, Ultrasound and X-Ray Services. In 2013, we introduced our newly developed services of Obstetrics and Gynecology, and Plastics Departments.

In 2018, with the increasing recognition of our values and quality, we transitioned our name as the hospital, a huge success in our history, which gives us the ability to broadly extend our services and to be qualified for provision of tertiary carein the pursuit of our vision to provide affordable, high-quality medical care for all patients.

The cooperation between Neak Tep Hospital andpartnered enterprises increased significantlyto 53 contracts in 2019, which their employees and stakeholders receive regular healthcare and treatment fromthe Neak Tep hospital. This marks the huge success of our effort and allows us to develop new specialty services into our portfolios.

In daily operation, we implement medical best practices determined by the guidelines of the Ministry of Health and WHO for all procedures carried out in our patient care and services. This implementation is possible through active participation in the government health policies and protocols developed for healthcare promotion, national and international conferences and workshops, and a strong network with medical specialists across various fields of medicines. This maintains the professionalism that set us in a position today.

Today, Neak Tep Hospital is one of the most well-recognized hospitals in the region providing a wide range of general and specialtymedical services with improved medical equipment and facilities – thanks to the trust of our customers, as well as the dedication and commitment of our management team and staff toward the hospital. We also have two more branches in Phnom Penh and Poi Pet, BanteayMeanchey Province, which were opened in 2020.